លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណចំពោះក្រុមហ៊ុន ឡាយ សអុិនវេសមិន ដែលបានប្រគល់ម៉ាស់ ចំនួន១១ម៉ឺន៥ពាន់ ចែកថ្នាក់មូលដ្ឋាន - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Tuesday, December 22, 2020

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណចំពោះក្រុមហ៊ុន ឡាយ សអុិនវេសមិន ដែលបានប្រគល់ម៉ាស់ ចំនួន១១ម៉ឺន៥ពាន់ ចែកថ្នាក់មូលដ្ឋាន

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការអរគុណចំពោះក្រុមហ៊ុនឡាយ សអុិនវេសមិន ដែលបានប្រគល់ម៉ាស់ចំនួន១១ម៉ឺន៥ពាន់ ដើម្បីចែកជូនតាមមូលដ្ឋានបន្តទៀត។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងនូវការអរគុណបែបនេះខណៈរៀបចំពិធីប្រគល់ និងទទួលនូវម៉ាស់ ចំនួន ១១ម៉ឺន៥ពាន់ម៉ាស់ និងអាកុល៤៤កានពីក្រុមហ៊ុនឡាយ សអុិនវេសមិន និង សហការីនាព្រឹកថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០ នៅទីស្តីការក្រសួង ។


ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនផ្ទាល់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុនឡាយ សអុិនវេសមិនដែលបានជួយឧបត្ថម្ភជាសម្ភារៈបរិក្ខាពេទ្យបម្រើដល់វិស័យសុខាភិបាល ក៏ដូចជាគ្រូពេទ្យបច្ចេកទេសក្នុងការចូលរួមទប់ស្កាត់មេរោគកូវីដ១៩ នៅកម្ពុជា ។ ដោយឡែកថ្ងៃនេះ ក្រុមហ៊ុនឡាយ សអុិនវេសមិនក៏បានចូលរួមនូវការចែករំលែកជួយដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈ លោកជំទាវ នូវការផ្តល់នូវម៉ាស់និងអាកុលទាំងនេះសម្រាប់បែងចែកជូនដល់ថ្នាក់មូលដ្ឋានបន្ត។


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ។ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជា មានអ្នកឆ្លងនៅមានកម្រិតក៍ដោយក៍ត្រូវតែបន្តក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ៣៦៣នាក់ អ្នកជាសះស្បើយមានចំនួន ៣៤៧នាក់ និងពុំមានអ្នកស្លាប់នោះឡើយ៕







 

No comments:

Post a Comment

Pages