ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កេីត ខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប មានពិធីជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២១ រវាងថ្នាក់ដឹកនាំខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រតិភូការិយាល័យកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ដឹកនាំដោយ លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង លោក Moon Chulhyun អនុប្រធានការិយាល័យកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប តំណាងលោកប្រធានការិយាល័យកុងស៊ុល និងមានការចូលរួមពីប្រតិភូអមដំណេីរ និងមន្ត្រីទីចាត់ការទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិផងដែរ។
នៅក្នុងពិធីជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២១ រវាងថ្នាក់ដឹកនាំខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រតិភូការិល័យកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប គឺដើម្បីគោរពជូនពរដល់ថ្នាក់នាំខេត្តគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប មានសុខភាពល្អ មានសិរីសួស្ដី ជ័យមង្គល វិបុលសុខជោគជ័យគ្រប់ភារកិច្ច និងរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសដល់ភ្ញៀវទេសចរណ៍ និងអ្នកវិនីយោគជនជាតិកូរ៉េ ដែលបានអញ្ជើញមកកម្ពុជា និយាយដោយឡែកគឺ ខេត្តសៀមរាប៕
No comments:
Post a Comment