សមាគមមិត្តដើម្បីមិត្ត បាននាំយកថវិកាតាមរយៈរដ្ឋបាលខេត្តកណ្តាល ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជម្ងឺ COVID-19 - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, December 25, 2020

សមាគមមិត្តដើម្បីមិត្ត បាននាំយកថវិកាតាមរយៈរដ្ឋបាលខេត្តកណ្តាល ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជម្ងឺ COVID-19

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ សមាគមមិត្តដើម្បីមិត្ត បាននាំយកថវិកាចំនួន១០លានរៀល ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈរដ្ឋបាលខេត្តកណ្តាល ដើម្បីទិញវ៉ាក់សាំងការពារជម្ងឺ COVID-19 ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។ 


 មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សមាគមមិត្តដើម្បីមិត្ត ដែលបានរួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលទង្វើរ និងសកម្មភាពមនុស្សធម៌របស់ សមាគមមិត្តដើម្បីមិត្តនៅពេលនេះ គឺពិតជាសបញ្ជាក់ឲ្យឃើញពីសទ្ធាជ្រះថ្លា ជាវប្បធម៌ជួយគ្នាក្នុងគ្រាលំបាក និងបានបង្ហាញពីគាំទ្រយ៉ាងខ្លាំងក្លាដល់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្មើម ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋទូទៅដែលកំពុងតែត្រូវការជាចាំបាញ់បំផុត នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយការជួយឧបត្ថម្ភនេះគឺពិតជាមានតម្លៃធំធេងណាស់ ចំពោះសុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជាទាំងមូល។






 

No comments:

Post a Comment

Pages