ឯកឧត្តមក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជើញចុះពិនិត្យដំណាំស្រូវប្រាំង នៅសង្កាត់អូរឬស្សី ដែលទទួលបានពីរាជរដ្ឋាភិបាលកន្លងមក - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, January 15, 2021

ឯកឧត្តមក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជើញចុះពិនិត្យដំណាំស្រូវប្រាំង នៅសង្កាត់អូរឬស្សី ដែលទទួលបានពីរាជរដ្ឋាភិបាលកន្លងមក

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋដែលទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល ដើម្បីស្តារឡើងវិញនូវស្រូវប្រាំង ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ឃើញថាដំណាំស្រូវសភាពល្អ និងជិតបានប្រមូលផលហើយ ក្រោយពីបានដាំដុះតាមបច្ចេកទេស និងទទួលបានប្រព័ន្ធទឹកស្រោចស្រោបគ្រប់គ្រាន់រយៈពេលជាង២ខែនេះ ។ 


នៅថ្ងៃសុក្រ ២កើត ខែមាឃ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំង នៅភូមិការប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ រួមដំណើរមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម រដ្ឋបាលក្រុង ចៅសង្កាត់ និងប្រជាសហគមន៍។ 


បើតាមការបញ្ជាក់ពីលោក ឈឺន រិទ្ធ ចៅសង្កាត់អូរឬស្សី បានឲ្យដឹងថា ៖ នៅក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះនេះ ផ្ទៃដីស្រែប្រាំងមានចំនួន២១៤ហិកតា ហើយសម្រាប់ភូមិកាប៉ូនេះ ផ្ទៃដីស្រែប្រាំងមានចំនួន៨៧ហិកតា ហើយប្រជាកសិករដែលទទួលបានពូជស្រូវស្តារឡើងវិញពីរាជរដ្ឋភិបាល មានចំនួន៥៧ហិកតា ដោយក្នុង១គ្រួសារទទួលបាន ១០០ គីឡូក្រាម ។ លោកបញ្ជាក់ទៀតថា ៖ គិតមកទល់ពេលនេះ ការដាំដុះមានរយៈពេលជាង២ខែហើយ នៅសល់១ខែទៀតនឹងបានប្រមូលផលផងដែរ ហើយបើតាមការវាយតម្លៃទិន្នផលស្រូវ ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឃើញថាទិន្នផលនឹងកើនដល់៤តោនកន្លះ ក្នុង១ហិកតា ។ តែទន្ទឹមនឹងនោះ ប្រជាកសិករ ក៏មិនតម្រូវឲ្យធ្វើការដាំដុះស្រូវជាលើកទី២ដែរ ដោយជៀសវាងពីការខ្វះទឹកស្រោចស្រោប ក៏ប៉ុន្តែបងប្អូនប្រជាកសិករ អាចបង្វែរដីស្រែនេះ ពីធ្វើស្រែ មកជាដាំដំណាំរួមផ្សំបាន ព្រោះថាដំណាំទាំងនេះ អាចធានាទឹកស្រោចស្រោបបាន ដោយត្រូវការទឹកតិច ។ 


ក្នុងនាមលោកជាចៅសង្កាត់ និងជាតំណាងប្រជាពលរដ្ឋ មានក្តីសប្បាយយចិត្ត និងថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ និងគិតគូរដល់ប្រជាពលរដ្ឋ និងប្រជាកសិករ ក្នុងការពង្រឹងនូវវិស័យកសិកម្ម ក្នុងតំបន់នៃខេត្តក្រចេះ។





 

No comments:

Post a Comment

Pages