ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជួបប្រជុំជាមួយបណ្ដាជំនាញពាក់ព័ន្ធរួមមានអាជ្ញាធរខណ្ឌ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនានា ដើម្បីជជែកពិភាក្សាលើការងារប្រព័ន្ធប្រឡាយ-លូ ប្រព័ន្ធបង្ហូរទឹកកខ្វក់-ទឹកភ្លៀង ដើម្បីធានាបានការរំដោះទឹកជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋបានទាន់ពេលវេលាក្នុងភូមិសាស្ត្រតំបន់កំបូល តំបន់ពោធិ៍សែនជ័យ និងតំបន់ដង្កោ ដើម្បីបញ្ចៀសការជន់លិចទឹកជំនន់ទឹកភ្លៀងដោយកន្លែងនារដូវវស្សា។
ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានណែនាំទៅជំនាញពាក់ព័ន្ធទាំងអស់ត្រូវជួបគ្នាប្រជុំពិភាក្សាលំអិតដោះស្រាយបញ្ហានីមួយៗទៅតាមទីតាំងជាក់ស្តែង៕
No comments:
Post a Comment