អាជ្ញាធរខេត្តកោះកុង បើកកិច្ច​ប្រជុំ​ក្រុម​ការងារប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក​ និងកន្លែងផ្សេងៗ​ ក្នុង​ខេត្ត​កោះកុង​ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, January 16, 2021

អាជ្ញាធរខេត្តកោះកុង បើកកិច្ច​ប្រជុំ​ក្រុម​ការងារប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក​ និងកន្លែងផ្សេងៗ​ ក្នុង​ខេត្ត​កោះកុង​

ខេត្តកោះកុង៖ នាថ្ងៃសុក្រទី១៥ ខែមករា ឆ្នាំ២០២១ លោក​ ទូ​ សាវុធ​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ការងារប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក​ និងកន្លែងផ្សេងៗ​ ក្នុង​ខេត្ត​កោះកុង​ ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ នៃរដ្ឋបាលខេត្ត​ កម្លាំង​កងរាជអាវុធហត្ថខេត្ត​ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត​ និងមន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ 


ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នេះ​ លោក​អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ជំរុញឱ្យក្រុមការងារប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក​ និងកន្លែងផ្សេងៗ​ យកចិត្តទុកដាក់​ពង្រឹង​ការ​ងារបន្ថែមទៀត​ និងមានការប្រុងប្រយ័ត្នខ្ពស់លេីការងារទទួលពលករ​ដាក់ធ្វេីចត្តាឡីស័ក​ក្នុង​មណ្ឌល​ទាំង​បី​ ដោយអនុវត្តឱ្យបានល្អតាមវិធានសុខាភិបាល​ ជាពិសេស​កម្លាំង​សមត្ថកិច្ច​ត្រូវ​ការពារ​យាមកាម​ឱ្យបាន​ហ្មត់ចត់​ ហើយ​ក្រុម​ការ​ងារដែលប្រចាំការនៅមណ្ឌលត្រូវមានក្រមសីលធម៌ចំពោះពលករ។ 


ជាមួយ​គ្នា​នេះ​ លោក​អភិបាល​រង​ខេត្ត​ បានស្នេីឱ្យក្រុមការងារទាំងអស់ពង្រឹងកិច្ចសហការ​ និងបង្កេីតគ្រុបតេឡេក្រាមងាយស្រួលផ្តល់ព័ត៌មាន​ និងដោះស្រាយបញ្ហា៕


ប្រភព៖ រដ្ឋបាលខេត្តកោះកុង





 

No comments:

Post a Comment

Pages