ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យសិក្សាវាយតម្លៃអគារសិក្សាដែលចាស់ទ្រុឌទ្រោមមួយចំនួនក្នុងក្រុងបាត់ដំបង - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, January 22, 2021

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យសិក្សាវាយតម្លៃអគារសិក្សាដែលចាស់ទ្រុឌទ្រោមមួយចំនួនក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យសិក្សាវាយតម្លៃអគារសិក្សាដែលចាស់ទ្រុឌទ្រោមមួយចំនួនក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដូចជា ៖ សាលាវិទ្យាល័យព្រះមុន្នីវង្ស សាលាវិទ្យាល័យនេតយ៉ង សាលាគរុកោសល្យវិក្រឹត្យការខេត្ត ដែលមានអគារខ្លះចាស់ទ្រុឌទ្រោម ដែលធ្វើការស្នើសុំគោលការណ៍ជួសជុលកែលម្អរ និងកសាងថ្មីឡើងវិញតាមការតម្រូវការចាំបាច់មួយចំនួន។ 


សូមជម្រាបជូនដែរថា យោងតាមអនុសាសន៍ណែនាំដល់ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងឱកាសពិធីសម្ពោធអគារសិក្សា នៅសាលាបឋមសិក្សាសម្តេច ជា ស៊ីម កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ម្សិញមិញនេះ ឱ្យរដ្ឋបាលខេត្ត ចុះពិនិត្យសិក្សាវាយតម្លៃអគារសិក្សាមួយចំនួនដែលចាស់ទ្រុឌទ្រោមក្នុងក្រុងបាត់ដំបង ដើម្បីធ្វើការរាយការណ៍ និងស្នើសុំគោលការណ៍ងជួសជុល និងកសាងថ្មីនូវអគារមួយចំនួនផងដែរ៕





 

No comments:

Post a Comment

Pages