ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតប្រទេជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, January 22, 2021

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតប្រទេជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា

ខេត្តក្រចេះ៖ រសៀលថ្ងៃព្រហស្បតិ៍ទី២១ ខែមករា ឆ្នាំ២០២១នៅការិយាល័យផ្ទាល់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ រួមជាមួយប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាពទូទៅនៃខេត្តក្រចេះ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងរវាងអាជ្ញាធរខេត្ត និងស្ថានទូតប្រទេជប៉ុន ក៏ដូចជាប្រជាជនជប៉ុន និងប្រជាជនកម្ពុជា។ 


នៅក្នុងជំនួននេះ ឯកឧត្តម វ៉ា ថន មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេជប៉ុន និងសហការីមកកាន់ទឹកដីខេត្តក្រចេះព្រមទាំងបានជម្រាបឯកឧត្តមឯកអគ្គរាជទូតអំពីស្ថានភាព ភូមិសាស្រ្ត ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ស្ថានភាពសេដ្ឋកិច្ច,ស្ថានភាពសន្តិសុខនិងស្ថានភាពរីកចម្រើនលើគ្រប់វិស័យរបស់ខេត្ត ព្រមទាំងការងារអនុវត្តគម្រោងកម្មវិធីមូលនិធិសមធ៌របស់ប្រជាជនជប៉ុនជួយលើវិស័យសុខាភិបាលក្នុខេត្តក្រចេះក៏ត្រូវបានឯកឧត្តមអភិបាលខេត្តលើកយកមកជម្រាបជូនឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ផងដែរ។ 


ទាក់ទងនិងការងារអនុវត្តគម្រោងកម្មវិធីមូលនិធិសមធ៌មផ្នែកសុខភាព ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងគោលដៅគាំពារសុខសន្តិភាព ផ្តល់សុវត្ថិភាព និងជម្រុញកំណើនសេដ្ឋកិច្ចជូន ប្រទេសជាតិ និងប្រជាជន ក្នុងនោះក៏មានការជួយឧបត្ថម គាំទ្រដល់ជនក្រីក្រទៅតាមកំរិតប្រភេទ ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ ព្របទាំងមានវិធានការការពាររោគរាតបាតនៃជំងឺកូវីដមិនមានឆ្លងដល់សហគមន៏នោះឡើយ។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់ រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន បន្តជួយអភិវឌ្ឍខេត្តក្រចេះឲ្យកាន់តែប្រសើរឡើងថែមទៀត។ 

  

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តក្រចេះ ដែលខិតខំសម្រេចបាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាពរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរតាមរយៈសក្តានុពលរបស់ខេត្តដ៏សំបូបែបរបស់ខេត្ត។ 


ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងពីជំនួយរបស់ប្រទេសជប៉ុន ផ្តល់ជូនដល់ព្រះរាជាណាចក្រកម្ពុជាជាច្រើនក្នុងនោះខេត្តក្រចេះក៏ទទួលបាននូវការក៏សាងហេស្ថាចរនាសម្ពន្ធ័ ដូចជាស្ពាន ផ្លូវជនបទ និងលើកិច្ចការមូលនិធិសមធ៌មសុខភាពដល់ខេត្តក្រចេះ ដូចជាការសាសង់អាគារវះកាត់ក្នុងមន្ទីរពេទ្យខេត្តដើម្បី ជួយដល់ជនក្រីក្រ ធ្វើឲ្យសេវាកម្មនៅមន្ទីរពេទ្យមានសីលធ៌ម និងឥរិយាបទល្អ និងជួយគាំទ្រសេវាអ្នកជម្ងឺដែលមានប័ណ្ណក្រីក្រ។ហើយ ប្រទេជប៉ុន នៅតែបន្តផ្តល់ជំនួយនេះដើម្បីរួមឆ្លើយតបនឹងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់គ្រប់គ្រងការអភិវឌ្ឍន៏ក្នុង គោលបំណងរួមចំណែកកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាថ្ងៃអានាគត់។ 


ឯកឧត្តមឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណផងដែរដល់អាជ្ញាធរខេត្តក្រចេះដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អនៅក្នុងដំណើរការ គម្រោងកម្មវិធីនេះ។ ហើយឯកឧត្តម សង្ឃឹមថា អាជ្ញាធរខេត្តក្រចេះនឹងនៅតែបន្តសហការដើម្បីរួមដៃគ្នាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើងថែមទៀត៕






 

No comments:

Post a Comment

Pages