នៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ អញ្ជើញចុះសំណេះសំណាលតាមខ្នងផ្ទះជួបប្រជាពលរដ្ឋដែលជាអត្តសញ្ញាណក្រីក្របានទទួលការឧបត្ថម្ភកន្លងមក និងប្រជាពលរដ្ឋមួយចំនួនទៀតដើម្បីស្វែងយល់ពីជីវភាពការរស់នៅរបស់គាត់។
ឆ្លៀតឱកាសនោះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្ត អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ បើករណីមានបងប្អូន កូន ក្មួយ មកពីប្រទេសថៃ ឬក្រៅប្រទេស សូមរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរភ្លាម និងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តចុះផ្សព្វផ្សាយអប់រំណែនាំដល់ ប្រជាពលរដ្ឋនៅវិធានការពារនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជានិច្ចដើម្បីបង្ការ ទប់ស្កាត់ ក្នុងការឆ្លងនៅក្នុងសហគមន៍។ ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំអាជ្ញាធរមូលដ្ឋានបន្តពិនិត្យស្វែងរកប្រជាពលរដ្ឋដែលជាជនក្រីក្រពិតប្រាកដ ដើម្បីជួយសម្រាលបន្ទុករបស់ពួកគាត់៕
No comments:
Post a Comment