ខេត្តកោះកុង៖ ថ្ងៃសុក្រទី២២ ខែមករា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រគល់រថយន្ត និងម៉ូតូ ដល់បុគ្គលិក មន្ទីរសុខាភិបាលខេត្ត។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា រថយន្ត និងម៉ូតូ ដែលប្រគល់ជូន បុគ្គលិក នៃមន្ទីរសុខាភិបាលទាំងនេះ ជាជំនួយ GAVI ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ផ្ដោតលើកម្មវិធីថ្នាំបង្ការ ទុកជាមធ្យោបាយសម្រាប់បំពេញភារកិច្ច របស់បងប្អូន នៅក្នុងមូលដ្ឋាន ក្នុងន័យបម្រើផលប្រយោជន៍រួមរបស់អង្គភាព ពិសេសវិស័យសុខាភិបាលតែម្តង ជាមួយគ្នានេះដែរសូមបងប្អូនយកចិត្តទុកដាក់ថែទាំឲ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង៕
No comments:
Post a Comment