អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីសាងសង់​អគារការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកកំពង់រោទិ៍ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, January 9, 2021

អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីសាងសង់​អគារការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រទី០៨ ខែមករា ឆ្នាំ២០២១នេះ នៅបរិវេណសាលាស្រុកកំពង់រោទិ៍ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីសាងសង់​អគារការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកកំពង់រោទិ៍។


អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការ ចំណុះសាលាស្រុកកំពង់រោទិ៍ជាច្រើនទៀត។


សូមជម្រាបជូនថា ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រដ្ឋបាលខេត្ត បាននិងកំពុងដាក់ឲ្យដំណើរការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយមានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងមានការិយាល័យច្រកចេញចូលតែមួយតាមបណ្តា ក្រុង ស្រុក មួយចំនួនទៀតរួមមាន ក្រុងស្វាយរៀង ក្រុងបាវិត ស្រុកស្វាយជ្រំ ស្រុករមាសហែក និងកំពុងដំណើរការសាងសង់មាននៅស្រុករំដួល និងស្រុកកំពង់រោទិ៍ដែលបានរៀបចំពិធីក្រុងពាលីសាងសង់អគារនៅព្រឹកនេះ​។ ដោយឡែក ចំពោះស្រុកដែលមិនទាន់មានអគារការិយាល័យច្រកចេញចូលតែមួយ រដ្ឋបាលស្រុកក៏បានរៀបចំការផ្តល់សេវារបៀបជាយន្តការច្រកចេញចូលតែមួយផងដែរ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។


ជាការពិតណាស់ ការផ្ដល់សេវារដ្ឋបាល តាមរយៈយន្ដការការិយាល័យច្រកចេញចូលតែមួយ ដែលបានអនុវត្តនាពេលកន្លងមក ទោះបីមានចំណុចខ្វះខាតមួយចំនួន ក៏ទទួលបានលទ្ធផលវិជ្ជមាន ព្រមទាំងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសបានទទួលនូវភាពពេញចិត្ត និងការជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដែលជាអ្នកទទួល និងប្រើប្រាស់សេវាតាមរយៈយន្តការនេះ៕






 

No comments:

Post a Comment

Pages