ខេត្តកណ្តាល ៖ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត អង្គការមូលនិធិបង្ការរបួុសអាស៊ីចង់អោយឡានដឹកកម្មករទាំងអស់ក្នុងខេត្តកណ្តាល និងទូទាំងប្រទេសកម្ពុជាមានការផ្លាស់ប្តូរទៅជាប្រភេទឡានដែលមានលក្ខណះស្តង់ដាសម្រាប់ដឹកកម្មករវិញ ដើម្បីការពារ និងចូលរួមបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជយថាហេតុលើកម្មករ នេះជាការលើកឡើងរបស់ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល ក្នុងកិច្ចប្រជុំលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត នាព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១។
ឯកឧត្តម បានថ្លែងបន្តថា ឡានដែលដឹកកម្មករសព្វថ្ងៃមិនទាន់មានលក្ខណះគ្រប់គ្រាន់នៅឡើយទេសម្រាប់ដឹកកម្មករប្រកបដោយសុវត្ថិភាព។
ឯកឧត្តមបន្តថា នៅពេលដែលយើងរកឃើញបញ្ហានេះហើយ យើងនិងយកមកពិភាក្សាជាមួុយដៃគូពាក់ព័ន្ធដើម្បីជំរុញបញ្ហានេះអោយមានដំណោះស្រាយបានឆាប់រហ័ស។
No comments:
Post a Comment