ភ្នំពេញ៖ នាព្រឹក ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ បានចាត់ឲ្យក្រុមការងារជាតំណាងដែលមានលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ព្រមទាំងសហការីបាននាំយកអំណោយ ទៅសួរសុខទុក្ខលោកស្រី ហង្ស សំបូរ ជំនួយការភូមិព្រែករទាំង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ។
ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ១,០០០,០០០រៀល (មួយលានរៀល) ក្នុងនោះថវិកាសង្កាត់ចូលរួម ៤០០,០០០៛, ទឹកសុទ្ធ និងភេសជ្ជៈចម្រុះចំនួន ០៤កែស, មី០២កែស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕
No comments:
Post a Comment