ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីជំនាញ ចុះពិនិត្យគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន០៣ខ្សែ នៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់។
គូសបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តនៅក្នុងស្រុកចំនួន៧ របស់ខេត្តកំពង់ចាម ប្រវែង ១០០.៦០០ម៉ែត្រ។ ដោយឡែក ក្នុងស្រុកព្រៃឈរ មាន១ខ្សែ ប្រវែង ១៣.៦២៦ម៉ែត្រ និងស្រុកស្ទឹងត្រង់ ២ខ្សែ ប្រវែង ៣៤.៨០០ម៉ែត្រ ក្នុងនោះ ៖
-ខ្សែទី ០១ ផ្លូវពីគរ-ទឹកឆា ឆ្លងកាត់ឃុំចំនួន ៣គឺ ៖ ឃុំគរ ឃុំថ្មពូន និងឃុំក្រូច ស្រុកព្រៃឈរ មានប្រវែង ១៣.៦២៦ម៉ែត្រ។ បច្ចុប្បន្ន គម្រោងសម្រេច៩០% និងស្រោចកៅស៊ូចាប់ផ្ដើមពីខែមិនា ឆ្នាំ២០២១ ខាងមុខនេះ។
-ខ្សែទី២ ពីមេសរជ្រៃ -វត្តលោ ឆ្លងកាត់ឃុំមេសជ្រៃ និងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ប្រវែង ២១.៥០០ម៉ែត្រ បច្ចុប្បន្ន គម្រោងងារប្រហែល ៥០%។
-ខ្សែទី៣ ពីដីក្រហម-អារក្សត្នោត ឆ្លងកាត់ឃុំចំនួន៣គឺ៖ ឃុំសូភាស ដងក្ដារ អូម្លូរ អារក្សត្នោត និងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ មានប្រវែង ២០.២០៥ម៉ែត្រ។ បច្ចុប្បន្ន ការងារសម្រេច ៧០% និងស្រោចកៅស៊ូចាប់ផ្ដើមពីខែ មីនា ឆ្នាំ២០២១ ខាងមុខនេះ៕
No comments:
Post a Comment