ភ្នំពេញ៖ នាព្រឹកថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2021 ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តំណាងដែលមាន លោកឧត្តមសេនីយ៍ត្រី រ៉ឺន រដ្ឋា អនុប្រធាននាយកដ្ឋានផែនការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាំយកបាល់ពន្លត់អគ្គីភ័យចំនួន 200គ្រាប់ ( ធំ100 តូច100 ) ឧបត្ថម្ភដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង និងលោកវរសេនីយ៍ទោ ផៃ វ៉ាន់ នាយការិយាល័យភស្តុភារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោយពីទទួលក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដែលបានឧបត្ថម្ភអំណោយ នាពេលនេះដើម្បីទុកជាប្រយោជន៍ក្នុងការងារប្រតិបត្តិការណ៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងគ្រោះអគ្គីភ័យផ្សេងៗផងដែរ៕
No comments:
Post a Comment