បុរសម្នាក់ស្រោចទឹកនោមលើម្ដាយមួយកន្ថោរ កាប់ឪពុកមួយកាំបិត - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, February 26, 2021

បុរសម្នាក់ស្រោចទឹកនោមលើម្ដាយមួយកន្ថោរ កាប់ឪពុកមួយកាំបិត

ខេត្តកណ្ដាល៖ បុរសម្នាក់បានបណ្ដែតបណ្ដោយខ្លួន ទៅសេពគ្រឿងញៀន រហូតវង្វេងវង្វាន់ស្មារតី យកកាំបិតផ្គាក់ទៅកាន់ក្បាលឪពុកបង្កើត បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន នាំទៅចាត់ការតាមច្បាប់។ អំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង។

មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង័្សយ ដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ម៉ាប់ ប៊ុនលី ហៅ ប៊ឹប ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ)។ រីឯវត្ថុតាង ដែលដកហូតបាន រូមមាន កាំបិត១ ផ្លែដែក ដងឫស្សី មានប្រវែង៣៦សង់ទីម៉ែត្រ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ុក ម៉ាប់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។


ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ ជនសង័្សយបានក្រោកពីដេក ហើយចុះមកពីលើផ្ទះ ដោយកាន់កន្ថោរទឹកនោមមួយ។ ប៉ុន្ដែនៅពេលគេឃើញម្ដាយកំពុងអង្គុយ ក៏យកទឹកនោមមួយកន្ថោរនោះ ចាក់ស្រោចទៅលើម្ដាយ។ ឃើញសកម្មភាពអសីលធម៌ មិនស្គាល់បុណ្យគុណទោសបែបនេះ ជនរងគ្រោះជាឪពុកក៏ទះកំផ្លៀងទៅលើជនសង័្សយជាកូន ចំនួនមួយដៃ។

ប្រភពព័ត៌មានដដែល បានបន្ដថា ភ្លាមៗនោះ ក៏កើតមានការប្រទូសរ៉ាយដាក់គ្នា ហើយជនសង្ស័យបានរត់ទៅយកកាំបិត មកកាប់ប្រហារទៅលើឪពុកបង្កើតរបស់ខ្លួន បណ្ដាលឲ្យរងរបួសចំក្បាល ផ្នែកខាងស្ដាំ និងដាល់មួយដៃទៀតចំថ្គាម បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ បន្ទាប់មក ជនសង័្សយបានរត់គេចបាត់ ពីកន្លែងកើតហេតុ។


ក្រោយពេលទទួលបានព័ត៌មានបែបនេះភ្លាម កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅស្រាវជ្រាវ រហូតឈានដល់ការឃាត់ជនសង័្សយ និងវត្ថុតាង នាំទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ពប ដើម្បីសាកសួរ។ នៅពេលនោះ ជនសង័្សយបានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តអំពើហិង្សាទៅលើឪពុកបង្កើតប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានបញ្ជូនជនសង័្សយទៅកាន់អធិការដ្ឋាននគរបាល ដើម្បីចាត់ការបន្ដតាមច្បាប់៕



 

No comments:

Post a Comment

Pages