ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអង្គារទី២៣ ខែកុម្ភះ ឆ្នាំ២០២១នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវជ័យ ណារី ឯកឧត្តម ខេង ស៊ុម ប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម លី សារី អនុទី១ប្រធានគណៈកម្មាធិការសាខា ព្រមទាំងក្រុមការងារ អភិបាលក្រុង ស្រុក អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់អោយប្រើប្រាស់ កន្លែងលាងសម្អាតដៃចំនួន ២កន្លែង គឺនៅសាលាបឋមសិក្សាគយម៉ែង ស្រុកមង្គលបូរី និងនៅសាលាបឋមសិក្សា កងវ៉ា ក្រុងសិរីសោភ័ណ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុល ជំនឿសាសនា ឫនិន្នាការនយោបាយណាមួយឡើយ។
លោកជំទាវ បានបញ្ជាក់ថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែង ថ្ងៃនេះកាកបាទក្រហមកម្ពុជា បានសាងសង់កន្លែងលាងសម្អាតដៃ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលជាអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដើម្បីជួយដល់សុខមាលភាពសិស្សានុសិស្សជៀសឆ្ងាយពីជំងឺកូវីដ១៩ និងជំងឺផ្សេងទៀត។
លោកជំទាវបានណែនាំដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សូមជួយថែរក្សាសមិទ្ធផលទាំងអស់នេះ ឲ្យបានល្អ និងសម្អាតបរិស្ថានជុំវិញផ និងថែទាំសុខភាពឲ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេស ត្រូវចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕
No comments:
Post a Comment