ភ្នំពេញ៖ ឆ្នោតឡូតូនិងល្បែងភ្នាល់សុីសងគ្រប់ប្រភេទ កំពុងបង្កប់ក្នុងហាងអុីនធឺណេត២៤ម៉ោង មួយកន្លែងដែលមានទីតាំងផ្ទះ៣៦ABo តាមលេខ៤៦៦ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន បើកលេងយ៉ាងរលូន អាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានបង្រ្កាប ផ្គើននឹងបទបញ្ជាលោកអភិបាលក្រុង។
លោក វរសេនីយ៍ឯក យិន សាន អធិការខណ្ឌចំការមនបានអោយដឹងថាដោយទីតាំងកើតហេតុខាងលើ សង្ស័យលួចបើកល្បែងសុីសងខុសច្បាប់លោកនិងចុះត្រួតពិនិត្យច្បាប់អាជីវកម្មបើមិនមានច្បាប់នឹងអោយផ្អាកតែម្តង ។
លោកអធិការបន្តថាយោងតាមលោក ថេង សុថុល អភិបាលគណ:អភិបាលខណ្ឌចំការមននៅពេលប្រជុំវេទិការសាធារណ:សូមអោយរក្សាគំលាតយ៉ាងតិច1.5ម៉ែត្រនិងពេលចេញពីផ្ទះត្រូវពាក់ម៉ាស់និងលាងដៃសាប៊ូអាកុលអោយបានញឹកញាប់រក្សាអនាម័យផងដែរក្នុងនោះទទួលសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋានតែងតែលើកពីបញ្ហាការលួចបើកល្បែងសុីសងខុសច្បាប់ក្នុងមូលដ្ឋានត្រូវតែបង្រ្កាបជាដាច់ខាតកុំអោយកើតមានដោយសារសុទ្ធសឹងតែជម្រករបស់ជនសង្ស័យលួចមកសងំលេងល្បែងសុីសងអស់លុយកាក់ហើយនិងចេញទៅលួចសម្ភារឆក់ប្លន់ពីប្រជាពលរដ្ឋមិនខានឡើយសូមផ្ដាំនិងទៅប្អូនយុវជនប្រុសស្រីទាំងអស់កុំលេងល្បែងសុីសងនិងប្រើប្រាស់គ្រឿងញៀនវាជាទង្វើខុសច្បាប់ហើយបំផ្លាញទ្រព្យសម្បត្តិបែកបាក់គ្រួសារខូចអនាគត់មួយជីវិតត្រូវខិតខំសិក្សារកសូត្រជាទំពាំងស្នងឬស្សីដើម្បីយកចំណេះដឹងមកបំរើសង្គមនៅចំណុចល្អៗដើម្បីចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀត៕
No comments:
Post a Comment