ថ្នាក់ដឹកនាំខេត្តស្វាយរៀង ចូលរួមពិធីបិទសិក្ខាសាលាស្ដីពី”បដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាព”ជូនដល់មន្រ្តីសមត្ថកិច្ចប្រចាំការ និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធនានាដែលបម្រើការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Wednesday, February 3, 2021

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ចូលរួមពិធីបិទសិក្ខាសាលាស្ដីពី”បដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាព”ជូនដល់មន្រ្តីសមត្ថកិច្ចប្រចាំការ និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធនានាដែលបម្រើការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅថ្ងៃអង្គារទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានចូលរួមពិធីបិទសិក្ខាសាលាស្ដីពី”បដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាព”ជូនដល់មន្រ្តីសមត្ថកិច្ចប្រចាំការ និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធនានាដែលបម្រើការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍។ 


សិក្ខាសាលានេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមឧត្ដមសេនីយ៍ឯក គឿន សុភក្រ្តា អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសហការី ឯកឧត្ដមទីប្រឹក្សាក្រសួងទេសចរណ៍ លោកប្រធានការិយាល័យពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរណ៍ អនុប្រធានការិយាល័យសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកអភិបាលរងស្រុកកំពង់រោទិ៍ អធិការនគរបាលស្រុកកំពង់រោទិ៍ តំណាងសាខាគយ និងរដ្ឋាករខេត្ត លោកនាយ នាយរង មន្រ្តីប៉ុស្ដិ៍អន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ មន្រ្តីបសុពេទ្យ លោក លោកស្រីមន្រ្តីនៃមន្ទីរទេសចរណ៍ខេត្ត និងមន្ត្រីរាជការសាលាស្រុកកំពង់រោទិ៍៕






 

No comments:

Post a Comment

Pages