មន្រ្តីរាជការរដ្ឋបាលខេត្តកែបដែលទទួលរងគ្រោះដោយឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរត្រូវបានផ្តល់ការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Wednesday, February 3, 2021

មន្រ្តីរាជការរដ្ឋបាលខេត្តកែបដែលទទួលរងគ្រោះដោយឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរត្រូវបានផ្តល់ការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប


ខេត្តកែប៖ នៅរសៀលថ្ងៃអង្គារទី២ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានទទួលដំណឹងថាមានមន្រ្តីរដ្ឋបាលខេត្តម្នាក់ដែលត្រូវបានជួបគ្រោះថ្នាក់ដោយឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរទាំងគ្រួសារ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកនាំលោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព និងមន្រ្តីរដ្ឋបាលខេត្តកែបទៅសួរសុខទុក្ខលោកស្រី សុខ សុធារី និងគ្រួសារ ដល់គេហដ្ឋានដែលកំពុងសម្រាកព្យាបាល។ 

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកែបក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាមន្រ្តីរាជការទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើដំណើតាមដងផ្លូវ ដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរឲ្យបានត្រឹមត្រូវ និងត្រូវចេះអធ្យាស្រ័យ មានការយោគយល់អនុគ្រោះគ្នាទៅវិញទៅមកនៅតាមដងផ្លូវ ជាពិសេសត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលដែលធ្វើដំណើរដោយទោចក្រយានយន្ត។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពាំនាំនូវថវិកាលើកទឹកចិត្ត និងគ្រឿងឧបភោគ  បរិភោគមួយចំនួនជូនដល់ជនរងគ្រោះសម្រាប់សម្រួលដល់ការចំណាយថ្លៃព្យាបាល៕






 

No comments:

Post a Comment

Pages