ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១៨ ខែ មិនា ឆ្នាំ ២០២១ វេលាម៉ោង ១២ : ២០នាទី ក្រោមការចង្អុរបង្ហាញពី លោកវរសេនីយ៍ទោ ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក កម្លាំងជំនាញ នៃអធិការដ្ឋានគរបាលស្រុកពញាក្រែក ចុះកិច្ចប្រតិបត្តិការ ក្នុងភូមិសាស្ត្រ ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចភូមិ ក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដកហូត ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន ចំនួន ០៣កញ្ចប់ ។
ជនសង្ស័យ ឈ្មោះ សឿន សុផាភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានបញ្ជូន មកអធិការដ្ឋាននគរបាលស្រុក ពញាក្រែក ដើម្បីកសាងសំណុំ រឿងចាត់ការតាមនិតិវិធី ៕
No comments:
Post a Comment