ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រទី១៩ ខែមីនា ឆ្នាំ២០២១នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង រួមទាំងឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម អនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ និងសមាជិក នៃអនុគណៈកម្មការ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស តាមរយៈវីដេអូ Zoom ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងប្រកាសអំពីសមាសភាព និងការចាប់ផ្ដើមដំណើរការអនុវត្តការងារជាផ្លូវការរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដឹកនាំដោយលោកជំទាវបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់បាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពិភាក្សាស្តីពីការបង្កើតអនុគណៈកម្មាធិការ ចំនួន ៥+១(អនុគណៈកម្មការតាមក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត) និងការបែងចែកតួនាទីភារកិច្ច និងការបង្ហាញអំពីគម្រោងផែនការសកម្មភាពផ្ដល់វ៉ាក់សាំង ដែលនឹងត្រូវអនុវត្តនាពេលខាងមុខ៕
No comments:
Post a Comment