រថយន្តតូយូតាមួយគ្រឿងប្រលះថ្មសួនពុះចែកទ្រូងផ្លូវដួលអស់ច្រើនកង់ទៅមុខលែងរួច - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Thursday, March 25, 2021

រថយន្តតូយូតាមួយគ្រឿងប្រលះថ្មសួនពុះចែកទ្រូងផ្លូវដួលអស់ច្រើនកង់ទៅមុខលែងរួច

ភ្នំពេញៈរថយន្តតូយូតាមួយគ្រឿងប្រលះថ្មសួនពុះចែកទ្រូងផ្លូវដួលអស់ច្រើនចំណែកឯរថយន្តដាច់កាឡេកង់ទៅមុខលែងរួច។កាលពី វេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៏ ទី២៥ ខែមីនា ឆ្នាំ ២០២១ នៅចំណុចមុខបន្ទាយកងពលតូចលេខ ៧០ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាបើករថយន្ត តូយូតាព្រូសពណ៌ស ពាក់ផ្លាក លេខភ្នំពេញ2BI.0586ជិះតែម្នាក់ឯង។

ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើង បើករេពេញផ្លូវ លុះមកដល់ចំណុចកើតហេតុខាងលើ បារេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករះរបាំងថ្មសួនចែកទ្រូងផ្លូវ បណ្ដាលឲ្យរលំអស់ច្រើនកង់ ឯរថយន្តដាច់កាឡេកង់ខាងមុខខាងឆ្វេងកល់ជាប់ទៅមុខលែង រួច តែសំណាងល្អមិនបង្កឲ្យនណាម្នាក់រងរបួសនោះទេ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរកចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕




 

No comments:

Post a Comment

Pages