ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ កំពុងប្រចាំការនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, March 26, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ កំពុងប្រចាំការនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

កំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍​ទី២៥ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង ពិទូ អភិបាលរងកំពង់ឆ្នាំង និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង (ស.ស.យ.ក) បានដឹកនាំ សមាជិក សមាជិកា ខេត្ត និងស្រុកកំពង់ត្រឡាច ចុះសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច និងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកំពង់ត្រឡាច។


ដោយមានការចូលរួមពីឯកឧត្តម សាន់ យូ សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង លោក ឈឹម វុទ្ធា អភិបាលស្រុក លោកវេជ្ជបណ្ឌិត លឹម ឃុន ប្រធានប្រតិបត្តិស្រុកកំពង់ត្រឡាច។ សម្ភារដែលបាននាំយកចែកជូនរួមមាន៖ ទឹកសុទ្ធ៣៥០ យួរ ទឹកក្រូច២៨ កេស ត្រីខ១០ យួរ មី១៧ កេស ម៉ាស់៦០ ប្រអប់ សាប៊ូដុសខ្លួន៣០ ដុំ អាល់កុល៣០ លីត្រ និង៥០ ដបតូច និងថវិកា ៨០០,០០០ រៀល។


ឆ្លៀតនៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះ ឯកឧត្តម ហេង​ ពិទូ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយ ចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ត្រូវរក្សាឱ្យបាននូវគោលការណ៍ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តអនាម័យឱ្យបានត្រឹមត្រូវតាមក្រសួងសុខាភិបាល៕




 

No comments:

Post a Comment

Pages