អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងមានការប៉ះពាល់ករណីឆ្លងកូវីដ១ករណីនៅក្រុងប៉ោយប៉ែត - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, March 12, 2021

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងមានការប៉ះពាល់ករណីឆ្លងកូវីដ១ករណីនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត  លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងកងកម្លាំងចម្រុះ បានចុះពិនិត្យមើលទីតាំងដែលមានការពាក់ព័ន្ធក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីពិនិត្យ ពិភាក្សា ដាក់ចេញវិធានការបន្ទាន់ ត្រៀមឆ្លើយតប ទប់ស្កាត់តាមវិធានការសុខាភិបាល ចំពោះករណីមានភាពវិជ្ជមានទៅលើអ្នកបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកមានវិជ្ជមានកូវីដ១៩ម្នាក់ 

នៅទីតាំងមួយចំនួននៅក្រុងប៉ោយប៉ែត ។ 


ឯកឧត្តម អ៊ុំ រាត្រី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាលជាពិសេសអនុវត្ត៖

- ៣ការពារ

១.ពាក់ម៉ាស

២.លាងដៃ

៣.គម្លាតសង្គម គម្លាតបុគ្គល

- ៣កុំ 

១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់

២.កុំទៅកន្លែងដែលមានមនុស្សច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំអោបគ្នាជាដើម។ ៕




 

No comments:

Post a Comment

Pages