រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពខេត្ត - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Wednesday, March 16, 2022

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពខេត្ត

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណអភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួម ពី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល ក្រុង/ស្រុក ទាំង៥ មេបញ្ជាកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានប្រព្រឹត្តទៅសាលាប្រជុំសាលាខេត្តមណ្ឌលគិរី។


ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាតាមផែនការនិងពេលវេលា.ទីតាំងដែលបានកំណត់របស់មន្ទីរសុខាភិបាល ដើម្បីការពារការរីករាលដាលនៃមេរោគបំប្លែងថ្មីប្រភេទ អូមីក្រុង។ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញបន្ថែមទៀតដល់អាជ្ញាធរ ត្រូវរៀបចំឯកសារត្រៀមធ្វើសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ ២០២១ និង ទិសដៅអនុវត្តការងារបន្តឆ្នាំ២០២២ និង ត្រូវត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ មកកំសាន្ត និង ភ្ញៀវបរទេសដែលមកជូនពរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គ្រប់មន្ទីរអង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំសន្តិសុខសណ្តាបធ្នាប់ សម្អាតអនាម័យ បរិស្ថាន តុបតែង បដា ទង់ជាតិ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីដ្ឋានរមណីដ្ឋាន ត្រូវរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ផ្សព្វផ្សាយអំពីសេវាកម្មកំសាន្ត និង ការផ្តល់ព័ត៌មានផ្សេងទៀត។ ទីចាត់ការហិរញ្ញវត្ថុសាលាខេត្តត្រូវសហការជាមួយអគ្គីសនីខេត្ត ដើម្បីរៀបចំភ្លើងបំភ្លឺផ្លូវ ស្នងការដ្ឋាននគរបាលខេត្តត្រូវដាក់កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និង ភ្ញៀវបរទេស មានដូចជា ឡានទឹក និង រថយន្តសង្គ្រោះ ទន្ទឹមនឹងដែរ រដ្ឋបាលខេត្តក៏ត្រូវត្រៀមសម្ភារៈគ្រឿងឧបភោគបរិភោគ ដើម្បីចុះសួរសុខទុក្ខកងកម្លាំងដែលប្រចាំការ ការពារតាមព្រំដែនផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី






 

No comments:

Post a Comment

Pages