អភិបាលខេត្តតាកែវ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសសមួយខ្សែប្រវែងជិត១០គីឡូម៉ែត្រទទឹង ១០ម៉ែត្រ នៅឃុំគូស ស្រុកត្រាំកក់ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Monday, March 14, 2022

អភិបាលខេត្តតាកែវ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសសមួយខ្សែប្រវែងជិត១០គីឡូម៉ែត្រទទឹង ១០ម៉ែត្រ នៅឃុំគូស ស្រុកត្រាំកក់

តាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ រួមជាមួយក្រុមការងារចុះជួយឃុំ និងមន្រ្តីរាជការសាលាស្រុក បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសសមួយខ្សែប្រវែងជាង៩០០០ម៉ែត្រ ទទឹង១០ម៉ែត្រ ដែលស្ថិតនៅឃុំគូស ត្រាំកក់ ខេត្តតាកែវ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី បងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។

 

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយ កិតិ្តបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសជាតិ មានការរីកចំរើនលើគ្រប់វិស័យ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ សាលារៀន មន្ទីរពេទ្យ ។ល។ ជាពិសេសប្រមុខរាជរដ្ឋាភិបាល គឺបានផ្ដោតសំខាន់ យកចិត្តទុកដាក់ក្នុងកសាងផ្លូវគ្រប់ទីកន្លែងចាប់ពីទីប្រជុំជន រហូតដល់ជនបទ ព្រោះផ្លូវគឺជាចរន្តឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ប្រកបរបបរប្រចាំថ្ងៃ ក្នុងការ ផ្លាស់ប្ដូរមុខទំនិញរវាងទីប្រជុំជន ដល់ជនបទ។


ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការអប់រំណែនាំដល់ ប្រជាពលរដ្ឋ មិនឲ្យសាង់សងឬរំលោភលើដីចំណីផ្លូវរបស់រដ្ឋ ព្រោះប្រសិនបើបងប្អូន ប្រជាពលរដ្ឋបាន ចូលរួមចំណែកជាមួយនឹងអាជ្ញាធរមិនរំលោភដីចំណីផ្លូវ វាគឺជាការចូលរួមចំណែក និងបង្ហាញឱ្យឃើញ ពីការយល់ដឹង ការគោរពច្បាប់របស់ប្រជាពលរដ្ឋ ទៅលើដីចំណីផ្លូវ ពិសេសគឺនៅពេលដែលរដ្ឋត្រូវ ការធ្វើការពង្រីកផ្លូវ ឬជួសជុលផ្លូវ ចាក់កៅស៊ូជាដើម គឺមិនមានការប៉ះពាល់ ឬក៏ខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនោះឡើយ។


អភិបាលខេត្ត ឯកឧត្តម អ៊ូច ភា បានបន្តថា ផ្លូវ១ខ្សែនេះមានសារៈសំខាន់ណាស់ សម្រាប់បម្រើផល ប្រយោជន៍រួម ព្រោះផ្លូវជាសសៃឈាមសេដ្ឋកិច្ច គឺមានផ្លូវមានសង្ឃឹម ម្យ៉ាងទៀត នៅពេលដែលទទួល បានផ្លូវ១ខ្សែនេះហើយ គឺយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាផ្លូវនេះ ឲ្យបានគង់ វង្សទុកសម្រាប់កូនចៅ ជំនាន់ក្រោយ និងទុកជាសម្បត្តិរួម។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ ដែលធ្វើការស្ថាបនាពេលនេះ ប្រសិនមានការប៉ះពាល់ដោយប្រការណាមួយ សូមមេត្តាយោគយល់ និងអធ្យាស្រ័យគ្នា ព្រោះការស្ថាបនាគឺមានគោលបំណងតែមួយគត់ គឺចង់បានផ្លូវធំ ល្អស្អាត ងាយស្រួលធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺត្រូវចេះជួយថែរក្សាផ្លូវទាំងអស់គ្នា។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ទី២ ទី៣ ឬដូសជម្រុញ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃឱ្យគ្រប់ៗគ្នា ជាពិសេសបងប្អូនបន្តការអនុវត្ត វិធានការនានារបស់ ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ប៉ុន្តែត្រូវបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីសហគមន៍គ្មានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ








 

No comments:

Post a Comment

Pages