ថ្នាក់ដឹកនាំខេត្តស្វាយរៀង​ ​អញ្ជេីញចូលរួមពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ​ឃុំ​ សង្កាត់ ក្រុង​ ស្រុក​ ខេត្ត​ ក្នុងរចនាសម្ព័ន្ធ​ ស.ស.យ.ក​ ខេត្តស្វាយរៀង​ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Monday, March 14, 2022

ថ្នាក់ដឹកនាំខេត្តស្វាយរៀង​ ​អញ្ជេីញចូលរួមពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ​ឃុំ​ សង្កាត់ ក្រុង​ ស្រុក​ ខេត្ត​ ក្នុងរចនាសម្ព័ន្ធ​ ស.ស.យ.ក​ ខេត្តស្វាយរៀង​

នាព្រឹកថ្ងៃអាទិត្យទី១៣​ ខែមីនា​ ឆ្នាំ២០២២នេះ ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាកខេត្តស្វាយរៀង​ ​បានអញ្ជេីញចូលរួមជាមួយឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ​ឃុំ​ សង្កាត់ ក្រុង​ ស្រុក​ ខេត្ត​ ក្នុងរចនាសម្ព័ន្ធ​ ស.ស.យ.ក​ ខេត្តស្វាយរៀង​ ដែលរៀបចំនៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។ 


ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្ដាល និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង​ ស្រុក​ និងឃុំ សង្កាត់ ក្នុងខេត្តស្វាយរៀង។ 


មានប្រសាសន៍នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយ៉ាងសកម្ម និងភាពទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រួសារយុវជនស.ស.យ.ក.ខេត្ត ជាមួយអជ្ញាធរ និងភាគីពាក់ព័ន្ធ លើកិច្ចការអភិវឌ្ឍនានាក្នុងខេត្តស្វាយរៀង។ 


ឯកឧត្តមអភិបាល បានគូសបញ្ជាក់ពីភាពចាំបាច់នៃវត្តមាន និងការចូលរួមរបស់យុវជនក្នុងបេសកម្មដឹកនាំ កសាង សមិទ្ធផលនានាជូនប្រជាជននៅមូលដ្ឋានផ្ទាល់ និងសង្គមជាតិ។ ឯកឧត្តមបន្តថា «ការចូលរួមកសាងប្រទេសជាតិ គឺជាកាតព្វកិច្ចមួយដ៏ចម្បងរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសគឺយុវជន ព្រោះយុវជន ជាអនាគតនៃអ្នកបន្ដវេនក្នុងការដឹកនាំប្រទេសជាតិ»។ 


ទន្ទឹមនេះ ការអភិវឌ្ឍន៍ក្នុងសង្គមមួយមិនមែនមានតែការដឹកនាំរបស់អ្នកដឹកនាំតែម្នាក់នោះទេ គឺចាំបាច់មានការចូលរួមចំណែកពីគ្រប់ប្រជាពលរដ្ឋទាំងអស់ ហើយចំណុចសំខាន់នៃការចូលរួមចំណែកក្នុងសង្គម គឺដើម្បីជាប្រយោជន៍សម្រាប់អនាគតប្រទេសជាតិ៕










 

No comments:

Post a Comment

Pages