ភ្នំពេញ៖ មានមតិមាតាបិតាជាច្រើនបានលើកឡើងថា មានទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីជាច្រើនទូ នៅក្នុងផ្សារទំនើបស៊ីធីម៉លជាន់ទី៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែបើកដំណើរការលេង យ៉ាងរលូន មានទាំងក្មេងៗ និងមនុស្សចាស់ ធ្វើអោយក្មេងៗភ្លេចសាលា លែងចូលរៀន ដែលជាហេតុអោយអាណាព្យាបាលជាច្រើន ស្នើរដល់អាជ្ញាធរ និងសមត្ថកិច្ច ក្នុងខណ្ឌ៧មករា ជួយចុះពិនិត្យ និងជួយទប់ស្កាត់កន្លែងបើកល្បែងមួយនេះផង ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពួកគាត់សង្ឃឹមថា អាជ្ញាធរ សមត្ថកិច្ច នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ នៅបង្កភាពអាណាធិបតេយ្យ បន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម ជាពិសេសអនាគតក្មេងៗ។
No comments:
Post a Comment