ប្រជាពលរដ្ឋស្នើរដល់អាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានខណ្ឌ៧មករា ជួយចុះពិនិត្យ ទីតាំងល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី នៅក្នុងផ្សារស៊ីធីម៉ល ជាន់ទី៣ ផង.... - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, April 7, 2023

ប្រជាពលរដ្ឋស្នើរដល់អាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានខណ្ឌ៧មករា ជួយចុះពិនិត្យ ទីតាំងល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី នៅក្នុងផ្សារស៊ីធីម៉ល ជាន់ទី៣ ផង....

ភ្នំពេញ៖ មានមតិមាតាបិតាជាច្រើនបានលើកឡើងថា មានទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីជាច្រើនទូ នៅក្នុងផ្សារទំនើបស៊ីធីម៉លជាន់ទី៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ កំពុងតែបើកដំណើរការលេង យ៉ាងរលូន មានទាំងក្មេងៗ និងមនុស្សចាស់ ធ្វើអោយក្មេងៗភ្លេចសាលា លែងចូលរៀន ដែលជាហេតុអោយអាណាព្យាបាលជាច្រើន ស្នើរដល់អាជ្ញាធរ និងសមត្ថកិច្ច ក្នុងខណ្ឌ៧មករា ជួយចុះពិនិត្យ និងជួយទប់ស្កាត់កន្លែងបើកល្បែងមួយនេះផង ។


សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។


​ពួកគាត់សង្ឃឹមថា អាជ្ញាធរ​ សមត្ថកិច្ច នឹងមិន​បណ្តែតបណ្តោយ​ឲ្យ​ទីតាំង​ល្បែងស៊ីសង​នេះ នៅបង្ក​ភាពអាណាធិបតេយ្យ បន្តទៀត​នោះទេ ពីព្រោះ​កាលណា​កើត​ល្បែងស៊ីសង​នេះហើយ​គឺជា​មូលហេតុ​នៃ​អំពើចោរកម្ម​ ជាពិសេសអនាគតក្មេងៗ។





 

No comments:

Post a Comment

Pages