រថយន្តប្រភេទដឹកទំនិញ បុកពីក្រោយរថយន្តហុីយ៉ុនដាយ បណ្តាលអោយរងការខូចខាត ខណ:ដែលតៃកុងភ័យភ្នែក ស - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, October 21, 2023

រថយន្តប្រភេទដឹកទំនិញ បុកពីក្រោយរថយន្តហុីយ៉ុនដាយ បណ្តាលអោយរងការខូចខាត ខណ:ដែលតៃកុងភ័យភ្នែក ស

ភ្នំពេញ÷ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា បុរសម្នាក់បេីករថយន្ត​ដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ​ 2O-9732 ក្នុង​ទិសដៅ​ពី​ជេីងទៅត្បូង បានបុកគ្នាជាមួយរថយន្ត​ Hyundai H1 ពាក់ស្លាកលេខ ភ្នំពេញ​ 2AX-5781 ពីក្រោយ​បណ្ដាលរងការខូចខាត​ តែមិនមានអ្នករងរបួសនោះទេ​ ។


ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​បឹងកេងកង​ទី២​ ខណ្ឌ​បឹងកេងកង​​​​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១:៥០នាទីរំលងអាធ្រាត្រ​​ ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២៣។


ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​ ធ្វេីការយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​។






 

No comments:

Post a Comment

Pages