រដ្ឋបាលស្រុកកំពង់លែង សូមជូនដំណឹង ស្ដីពីពិធីប្រណាំងទូក នៅមាត់ទន្លេ សួនច្បារជំទាវស្រែនសន្តិភាព មុខអធិការដ្ឋាន នគរបាល និងការប្រគុំតន្ត្រីស្រុកស្រែ នៅស្រុកកំពង់លែង - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, October 21, 2023

រដ្ឋបាលស្រុកកំពង់លែង សូមជូនដំណឹង ស្ដីពីពិធីប្រណាំងទូក នៅមាត់ទន្លេ សួនច្បារជំទាវស្រែនសន្តិភាព មុខអធិការដ្ឋាន នគរបាល និងការប្រគុំតន្ត្រីស្រុកស្រែ នៅស្រុកកំពង់លែង

រដ្ឋបាលស្រុកកំពង់លែង សូមជម្រាបជូនដំណឹងដល់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទូទៅ ស្រុកកំពង់លែងទាំងអស់មេត្តាជ្រាប៖ រដ្ឋបាលស្រុកបានរៀបចំ ពិធីប្រណាំងទូក និងមានការប្រគុំតន្រ្តីស្រុកស្រែលេងកម្សាន្ត នៅពេលយប់ ចាប់ពីថ្ងៃទី ២០ ដល់ ២៥ ខែ តុលា ឆ្នាំ២០២៣ សូម លោក លោកស្រី បងប្អូនប្រជាពលរដ្ឋក្នុងស្រុក ក្រៅស្រុក ចូលរួមក្នុងការប្រកួតប្រណាំងទូក (ទូកចែវ ទូកស្មាច់ ទូកខ្ទះ) ដែលប្រព្រឹត្តទៅនាថ្ងៃអង្គារ ១០ កើត ដល់ថ្ងៃ ពុធ ១១ កើត ខែ អស្សុជ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ដល់ទី២៥ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង០៧.៣០ព្រឹក នៅមាត់ទន្លេមុខអធិការដ្ឋាននគរបាលស្រុកកំពង់លែង ។


ដើម្បីញាំងអោយពិធីប្រណាំងទូក និងការប្រគុំតន្ត្រីស្រុកស្រែ នៅមាត់ទន្លេ សួនច្បារជំទាវស្រែនសន្តិភាព មុខអធិការដ្ឋាននគរបាលស្រុកកំពង់លែង ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម រដ្ឋបាលស្រុក សូមគោរព អញ្ជើញលោក លោកស្រី និងពូ មីង ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមការប្រកួតប្រណាំងទូក និង ទស្សនាកម្សាន្ត កុំបីអាក់ខានឡើយ។


បញ្ជាក់ៈ សម្រាប់ការចូលរួមប្រកួតប្រណាំងទូកអាចមកទំនាក់ទំនងមករដ្ឋបាលស្រុកកំពង់លែង នៅ រៀងរាល់ម៉ោងធ្វើការ និងទំនាក់ទំនងតាមលេខទូរស័ព្ទ (០៩៧ ៧៨៤ ៨៤៣៥ / ០៨៨ ៧៧៩ ៦៨៣១ ) ។ រដ្ឋបាលស្រុកកំពង់លែង សង្ឃឹមយ៉ាងមុតមាំថាលោក លោកស្រី និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ជ្រាបព័ត៌មាននិងចូលរួមកុំបីអាក់ខាន។






 

No comments:

Post a Comment

Pages