ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានអោយដឹងតាមរយៈផេកហ្វេសបុកផ្លូវការរបស់សម្តេចថា៖ គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០នេះសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩មានចំនួនទឹកប្រាក់ ចំនួន13.597.295ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសម្ភារៈ បរិក្ខា ដូចជាម៉ាស អាកុល សាប៊ូ សម្ភារៈពេទ្យ។ល។ ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។
សូមអានខ្លឹមសារដើមទាំងស្រុង៖
គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០នេះសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩មានចំនួនទឹកប្រាក់ ចំនួន13.597.295ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសម្ភារៈ បរិក្ខា ដូចជាម៉ាស អាកុល សាប៊ូ សម្ភារៈពេទ្យ។ល។ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។
ដោយឡែកការរួមវិភាគទានតាមរយៈការបរិច្ចាគបៀវត្សទាំងស្រុង ឬ មួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹម ព្រឹកថ្ងៃ១៦ មេសា ២០២០នេះមានចំនួន14.751នាក់និងនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។
នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើងក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះដែលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ៕
Friday, April 17, 2020
Home
Unlabelled
សម្តេចតេជោ ហ៊ុន សែន៖ គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០នេះសប្បុរសជនដែលបានចូលរួមជាថវិកា សម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩មានចំនួនទឹកប្រាក់ ចំនួន13.597.295ដុល្លារ
សម្តេចតេជោ ហ៊ុន សែន៖ គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០នេះសប្បុរសជនដែលបានចូលរួមជាថវិកា សម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩មានចំនួនទឹកប្រាក់ ចំនួន13.597.295ដុល្លារ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment