កំពង់ឆ្នាំង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ នេះ លោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោក អម សុភា ប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកានៃគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងបានយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ចំនួន ៣៣គ្រួសារ នៅក្នុងស្រុកជលគិរី ( ភូមិកំពង់អុស ភូមិព្រែកឆ្ដោរ ភូមិកៀនតាម៉ា និង ភូមិថ្មី)។
ក្នុងឱកាសនោះ លោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ក៏បានពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ-១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ-១៩បើទោះជានៅប្រទេសកម្ពុជាពុំមានករណីឆ្លងថ្មី និងបានជាសះស្បើយមួយរយភាគរយក៏ដោយ។
អំណោយដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គ.ក, មី ១កេះ, ត្រីខ ១យួរ, ឃីត ១កញ្ចប់(មុង ១ ភួយ១ ក្រមា ១ សារុង ១) និងថវិកាមួយចំនួន ។
ជាមួយគ្នានោះដែរ លោកប្រធានកិត្តិយសសាខា ក៏បានប្រគេននូវទេយ្យវត្ថុមួយចំនួន ដល់ព្រះសង្ឃ ដែលគង់ក្នុងវត្ត កំពង់អុស រួមមាន៖ អង្ករ ៥០គ.ក, មី ២កេះ, ត្រី ខ ២យួរ, និងថវិកាផ្ទាល់ខ្លួនរបស់លោកប្រធានកិត្តិយសសាខា មួយចំនួនផងដែរ៕
Friday, May 22, 2020
Home
ព័ត៌មានជាតិ
ប្រជាពលរដ្ឋ ចំនួន ៣៣គ្រួសារនៅក្នុងស្រុកជលគិរី ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ប្រជាពលរដ្ឋ ចំនួន ៣៣គ្រួសារនៅក្នុងស្រុកជលគិរី ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment