អភិបាលខេត្ត មន្រ្តីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋសិស្សានុសិស្សចូលរួមពិធីមាឃបូជា ក្នុងវត្តឥន្ទ្រី​យ៍សំវរៈ ហៅវត្ត​កំពង់ធំ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, January 29, 2021

អភិបាលខេត្ត មន្រ្តីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋសិស្សានុសិស្សចូលរួមពិធីមាឃបូជា ក្នុងវត្តឥន្ទ្រី​យ៍សំវរៈ ហៅវត្ត​កំពង់ធំ

ខេត្តកំពង់ធំ ៖ នាល្ងាច​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រះទេពសត្ថា​ សៀង​ សុខ​ ព្រះរាជា​គណៈថ្នាក់ចត្វា​ និង​ជាព្រះសត្ថាបារមី​ ព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅ​អធិការ​វត្ត​ឥន្ទ្រី​យ៍សំវរៈ ហៅ​វត្ត​កំពង់ធំ​ មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ ជាច្រើននាក់​បានចូលពិធីមាឃបូជា ក្នុងវត្តកំពង់ធំ។


ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងដោយមោទនភាពថា ដោយសារតែប្រទេសជាតិមាន សុខសន្តិភាព មានសេរីភាពពេញលេញ ទើបការគោរពសាសនា ត្រូវបានរាជរដ្ឋាភិបាល​បើកទូលាយចំពោះសិទ្ធិ នៃការគោរពសាសនា។ មិនតែប៉ុណ្ណោះមួយរយៈចុងក្រោយនេះ តាមបណ្តាវត្តអារាមក្នុងខេត្ត មានការរីកចម្រើនយ៉ាងខ្លាំងវិស័យ សាសនា ជាពិសេសព្រះពុទ្ធសាសនារបស់ប្រទេសកម្ពុជាយើង ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនគោរព និងមានជំនឿ។


ឯកឧត្តមអភិបាលខេត្តបន្តថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រទេសកម្ពុជាទាំងមូលគ្មានជម្លោះសាសនាឡើយ មិនតែប៉ុណ្ណោះសាសនាទាំងអស់ចេះសាមគ្គីគ្នា ស្រឡាញ់គ្នា និងគោរពគ្នា មិនប្រកាន់សាសនាអ្វីនោះឡើយ នេះដោយសារតែរាជរដ្ឋាភិបាល បើកសិទ្ធិសេរីពេញលេញចំពោះវិស័យសាសនា ដែលជាសាសនារបស់រដ្ឋ ចង់ទាក់ទាញទៅដល់បងប្អូនប្រជាពលរដ្ឋរួមទាំងព្រះសង្ឃទាំងអស់ សូមរក្សាគម្លាតសុវត្ថិភាពនិងរក្សាអនាម័យឱ្យបានជាប់ជានិច្ចដើម្បីជៀសវាងនូវការឆ្លងជំងឺកូវីដ ១៩។


សូមរំលឹកថា ឲ្យតែដល់ថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ម្ដងៗ ពុទ្ធសាសនិក ដែលកាន់ព្រះពុទ្ធសាសនាតែងតែនាំគ្នា ប្រារព្ធពិធីដ៏ធំមួយគឺហៅថាបុណ្យ «មាឃបូជា»។ ពិធីនេះគឺជាឱកាសឲ្យពុទ្ធសាសនិករំឭកដល់ព្រឹត្តិការណ៍សំខាន់មួយចំនួន ដែលបានកើតឡើងនៅក្នុងសម័យពុទ្ធកាល។ ពិធីបុណ្យមាឃបូជា ជាទូទៅត្រូវពុទ្ធបរិស័ទ ឬអ្នកកាន់ព្រះពុទ្ធសាសនាប្រារព្ធធ្វើនៅតាមវត្តអារាម ឬមួយធ្វើនៅឯព្រះសក្យមុនីចេតិយ ជាទីតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធតែម្តង។


ព្រះទេពសត្ថា​ សៀង​ សុខ​ ព្រះរាជា​គណៈថ្នាក់ចត្វា​ និង​ជាព្រះសត្ថាបារមី​ ព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅ​អធិការ​វត្ត​ឥន្ទ្រី​យ៍សំវរៈ ហៅ​វត្ត​កំពង់ធំ

មានសង្ឃដីការបញ្ជាក់ថា ថ្ងៃមាឃបូជា គឺជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងព្រះពុទ្ធសាសនា ឬកាលដ៏អស្ចារ្យមួយដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ កាលពីទ្រង់នៅមានព្រះជន្មាយុនៅឡើយ។

ថ្ងៃមាឃបូជា គឺរំឭកទៅដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារ៖ «ជាព្រឹត្តិការណ៍ដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារ បានន័យថា កំណត់ពេលបរិនិព្វាន នៅពេលដែលមារបានទៅអារាធនាព្រះអង្គក៏បានទទួលយល់ព្រមជាមួយ នឹងមារ អ៊ីចឹងនៅ ៣ខែទៀតតថាគតនឹងបរិនិព្វាន»។


ព្រះគ្រូចៅ​អធិការ​វត្ត​ឥន្ទ្រី​យ៍សំវរៈ​ ​បន្ថែមថា ថ្ងៃមាឃបូជាក៏ជាថ្ងៃរំលឹកទៅដល់ពេលដែលព្រះពុទ្ធអង្គ សម្ដែងនូវឱវាទបាតិមោក្ខប្រទានដល់ព្រះភិក្ខុសង្ឃជាអរហន្តទាំង ១.២៥០អង្គ ដែលបានមកចូលរួមចតុរង្គសន្និបាត៖ «កាលនោះព្រះអង្គទ្រង់សម្ដែងឱវាទបាតិមោក្ខ ព្រោះតែកាលណាគ្រាន់តែព្រះអង្គនឹងឃើញថា ចង់សម្ដែងបាតិមោក្ខ គឺចង់ជួបនឹងពួកភិក្ខុ ពេលនោះព្រះអរហន្តទាំង ១២៥០អង្គ សុទ្ធតែជាព្រះអរហន្តលោកនិមន្តមកដោយពុំមានអ្នកនិមន្តទេ បានន័យថា បានមកដល់ភ្លាម»៕






 

No comments:

Post a Comment

Pages